khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺកូវី១៩ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នៅឃុំគោកត្រប់
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺកូវី១៩ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នៅឃុំគោកត្រប់
    =======
    ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យបាលជំងឺកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦៣គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    អំណោយដែលចែកជូននាឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ ម៉ាស០១ប្រអប់ និងថវិកាចំនួន៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភប្រជាការពារ ១២ម៉ឺនរៀល និងឧបត្ថម្ភដល់ឃុំគោកត្រប់ថវិកាចំនួន ១លានរៀល សរុបថវិកាចំនួនដប់ពីរលាន ប្រាំបួនសែនប្រាំពីរម៉ឺន ប្រាំពាន់រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត